នាព្រឹកថ្ងៃចន្ទ
១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣
ភ្នំពេញ៖
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
និងមន្ដ្រីចំនួន ២រូប បានចូលរួមកិច្ចប្រជុំដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាលហិរញ្ញវត្ថុ
និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់
និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរ
សហវ. រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១
ក្នុងន័យជំរុញ និងដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យការអនុវត្តសម្រេចបានតាមគោលដៅ ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាង
អ.គ.ហ. និងមន្ទីរ សហវ. ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣
ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព, បញ្ហាប្រឈម
និងជំហានការងារបន្ទាប់ ពាក់ព័ន្ធនឹងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការប្រើប្រាស់គេហទំព័រ
និងការបញ្ចប់រៀបចំរបាយការណ៍វិភាគ SWOT រាជធានី-ខេត្តក្នុងឆ្នាំ២០២៣នេះ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីប្រធាន, អនុប្រធាន
និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។